អាជ្ញាធរហ្វីលីពីន ជម្លៀសប្រជាជន៧៥ម៉ឺននាក់ដើម្បីគេចពីខ្យល់ព្យុះទីហ្វុង
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១៥ ធ្នូ ២០១៥) ៖ នៅថ្ងៃទី១៤ធ្នូ ប្រជាជនប្រមាណ៧៥ម៉ឺននាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញពីភាគកណ្ដាលប្រទេសហ្វីលីពីន បន្ទាប់ពីខ្យល់ព្យុះទីហ្វុងបក់បោក១៥០គីឡូម៉ែតក្នុង១ម៉ោង។
អាជ្ញាធរនៅភាគកណ្ដាលប្រទេសហ្វីលីពីនបានបញ្ជាក់ថា ខ្យល់ព្យុះទីហ្វុងនេះបានបង្កជាទឹកភ្លៀង និងបង្កឱ្យបាក់ដីផងដែរ ស្ថិតនៅកន្លែងចាក់សំរាម។
អំឡុងពេលព្យុះទីហ្វុងបានវាយប្រហារខ្លាំងក្លានៅភាគខាងកណ្ដាលប្រទេសហ្វីលីពីន អាជ្ញាធរបញ្ជាឱ្យសាឡាង៧៣គ្រឿង និងទូកនេសាទផ្ទុកមនុស្សរាប់រយនាក់ផ្សេងទៀត ភៀសខ្លួនដើម្បីគេចពីគ្រោះថ្នាក់។
ព្យុះទីហ្វុងMelorបានវាយប្រហារនៅភូមិBatag ស្ថិតនៅចុងភាគខាងជើងកោះSamar។ បើតាមអ្នកស្រុកបានបញ្ជាក់ថា នឹងមានព្យុះទីហ្វុងNonaវាយប្រហារនៅភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ស្ថិតនៅលើកោះ Luzon។
បើតាមអាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីនបានប្រកាសឱ្យបិទសាលារៀន ការិយាល័យ រួមទាំងគ្រឹះស្ថានអប់រំ ដែលស្ថិតនៅក្នុងខេត្តដែលកំពុងទទួលរងការវាយប្រហារដោយខ្យល់ព្យុះទីហ្វុង៕