សាលាក្រុង​​ជំរុញ​​ការ​ធ្វើ​​អត្តសញ្ញាណប័ណ្ណ​​​​ឲ្យបាន​​មុន​​ពេល​​ចុះ​​ឈ្មោះ​​បោះឆ្នោត​​

សារព័ត៌មាន​ Cambodia News

ភ្នំពេញ (១២ ធ្នូ ២០១៥) ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ​លោក​ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អាជ្ញាធរ​គ្រប់​ខណ្ឌ ដើម្បី​ដោះស្រាយ​ចំណុច​ខ្វះខាត​នានា និង​ជំរុញ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ បាន​ល្អប្រសើរ និង​ទាន់​ពេលវេលា​មុន​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​។

លោក​ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ថា ក្នុងនោះ​ការយឺតយ៉ាវ​មួយចំនួន នឹង​ត្រូវបាន​កាត់បន្ថយ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ផ្តល់​ម៉ាស៊ីន​បន្ថែម​ទៅ​តាម​បណ្ដា​សង្កាត់​នីមួយៗ​ចំនួន ១​គ្រឿង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការអនុវត្ត​ប្រតិបត្តិ​ការផ្តល់ អត្តសញ្ញាណ  ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នៅក្នុង​រាជធានី​ភ្នំពេញ​យើង​រហូតដល់​បច្ចុប្បន្ន​នេះ សម្រេចបាន​ចំនួន ៤៥៧.៦២៥​ទិន្នន័យ​/​នាក់ លើ​ចំនួន​សរុប ៩៦០.៣៩៦​នាក់​។ ដូច្នេះ​ក្នុង​រាជធានី​ភ្នំពេញ​យើង នៅសល់​ប្រមាណ​ជា ៥០២.៧៧១​ទិន្នន័យ​/​នាក់​ទៀត​៕

1

 

Related Articles

Back to top button
Close
Close