ជន​សង្ស័យ​២​នាក់​ត្រូវ​សម្ថ​កិច្ច​ឃា​ត់​ខ្លួន​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១២និង២២នាទី ថ្ងៃទី១៣ ខែធ្នូ ជនសង្ស័យ ២នាក់ ត្រូវបាន នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្ត បន្ទាប់ បន្ទាប់ពីជនរងគ្រោះ បានដាក់ពាក្យបណ្តឹងរួចមក ការឃាត់ខ្លួននេះ នៅចំណុច មុខបន្ទាប់ ផ្ទះជួលលេខ៧A ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក យាន គីមលាន នាយរងការិយា ល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា មូលហេតុដែលកំលាំងធ្វើការឃាត់ខ្លួន ជនជាប់សង្ស័យទាំង ២នាក់នេះ បានគឺ ដោយ សារយោង តាមពាក្យបណ្តឹង របស់ជនរងគ្រោះកាលពីថ្ងៃទី១១ ខែធ្នូ ២០១២ ពីបទលួចបើកទ្វារ រថយន្ត លួចយកការបូបលុយ ដែលមានទឹកប្រាក់ចំនួន ១.១០០ដុល្លា ទូរសព្ទ័ដៃចំនួន ២គ្រឿង ព្រមទាំង ឯកសារមួយ ចំនួនផ្សែងៗទៀត។

ជនរងគ្រោះ ឈ្មោះ មាស សម្ផស្ស ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរ សិល្បះករ មានទីលំនៅបូរីអ៊ែតវូត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ២០១២ ខ្លួន(មាស សម្ផស្ស)បានបើករថយន្តចេញពីផ្ទះ មកទិញម្ហូប និងគ្រឿងអគ្គីសនី នៅផ្សារស៊ិនជូរីផ្លាស្សា ក្រោយពេលទិញហើយ ក៏ដើរត្រឡប់មកកាន់រថយន្តវិញ ពេលដើរមកជិតដល់ខ្លួនគេបានចុចតេឡេ ទ្វាររថយន្ត ស្រាប់តែពេលនោះមាន ជនសង្ស័យជិះម៉ូតូ ២គ្រឿង បានមកអែប ក្នុងនោះ មានជនសង្ស័យមា្នក់បានស្ទុះមកបើកទ្វាររថយន្ត លូកយកការបូបលុយហើយរត់ឡើងម៉ូតូ បក្ខពួកវាគេចខ្លួនបាត់ ម៉ូតូ២គ្រឿង មួយគ្រឿងC125 ពាក់ស្លាកលេខ ភ្នំពេញ ៦៧៤៦ ជាមួយគ្នានោះខ្លួនបានស្រែក ឆោឡោតែម្តង ។

ជនជាប់សង្ស័យ ទី១-ឈ្មោះ ជ័យ វណ្ណះ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២-ឈ្មោះ រុំ ជា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពួកគេគ្មានមុខរបរពិតប្រាកដ ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូដែលធ្វើសកម្មភាព១គ្រឿង ទូរសព្ទ័ដៃ ១គ្រឿង បច្ចុប្បន្នជនជាប់សង្ស័យទាំង២នាក់ត្រូវបានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

ដោយ៖ ហេង នាង

ជនសង្ស័យ២នាក់ដែលត្រូវសម្ថកិច្ចឃាត់ខ្លួន (រូប dap)។

Related Articles

Back to top button
Close
Close