ដេ​នី លែង​ទុកចិត្ត​ប្រុសៗ​ព្រោះ​ធ្លាប់​ឈឺចាប់ និងធ្លាប់​ត្រូវគេ​ក្បត់​

សារព័ត៌មាន​​ Cambodia News​/

កម្សាន្តតារា​សម្តែង​សិច​ស៊ី​ នាង ដេ​នី ក្រៅពី​រង់​នូវ​ព្រនង់​នៃ​រិះគន់​ចាក់​ស្រោច​ស្ទើរ​ងើបមុខ​មិន​រួច​រឿង​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​ហើយ​នោះ នាង​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ស្រី​មួយ​ដួង​ដែល​ហ៊ឺហា លើ​ការប្រើប្រាស់​សម្ភារៈ​និយម​មិន​ចាញ់​តារា​ល្បីៗ​ផ្សេង​ទៀតឡើយ​។​

1ទោះបីជា​តារា​ស្រី​នាង ដេ​នី ធ្លាប់​ការរិះគន់​ខ្លាំងៗ ពី​ទស្ស​និជ​ន​រឿង​ស្លៀកពាក់​សិច​ស៊ី មិន​ប្រណី​ដៃ​យ៉ាង​ក៏ ដោយ ប៉ុន្តែ​នាង​ហាក់​ប្រ​ងើយ នៅតែ​គឃ្លើន​ធ្វើខ្លួន​ដូចជា មិន​ដឹងឮ​។ ផ្ទុយទៅវិញ​ជារឿយៗ ដេ​នី បែប​ជា​ចិត្ត សឿង​កាន់​តែង​បញ្ចេញ​សម្ញែង​រូបថត ភាព​បង្ហាញ​ភាព​សិច​ស៊ី នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​។

ថ្មីៗ​នេះ ដេ​នី បាន​សរសេរសារ​បង្ហោះ នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​​ថា «​ធ្លាប់​ឈឺចាប់ ធ្លាប់​ត្រូវគេ​ក្បត់ ធ្វើ​ឲ្យ​ខ្ញុំ​លែង​ទុកចិត្ត នឹង​សាកល្បង​ស្រឡាញ់​អ្នកណា​ទៀត​។ កើតជា​មនុស្ស គឺ​ចៀស​មិន​ផុតពី​រឿង​ស្នេហា នឹង​ការឈឺចាប់​ឡើយ តែ​យើង​មិនគួរ​បិទផ្លូវ​ខ្លួនឯង ព្រោះ​ធ្លាប់​បរាជ័យ​នោះទេ ។ គ្រាន់តែ​ចាំ​ទុក​ថា​កុំ​ស្រលាញ់​គេ​ច្រើនជាង ស្រលាញ់​ខ្លួនឯង ទោះជា​យ៉ាងណា ក៏​គ្មាន​អ្នកណា​គេ​ស្រលាញ់​យើង ជាង​យើង​ស្រលាញ់​ខ្លួនឯង​ដែរ​..»​។​

តាមរយៈ​សារ​នេះ អាច​បញ្ជាក់ថា តារា​ស្រី​នាង ដេ​នី ធ្លាប់​ឆ្លងកាត់​រឿង​ស្នេហា​ឈឺចាប់ និង​បែប​បាក់​ម្តង​រួចមកហើយ រហូត​ធ្វើ​ឲ្យ​ចិត្ត​របស់​នាង មាន​អារម្មណ៍​ខ្លាចរអា​ប៉ះចំ​ស្នេហ៍​បែបនេះ​ទៀត​៕

Capture.PNG1Capture2

Related Articles

Back to top button
Close
Close