លោកពូ​ទីន ​​ប្រកាស​ផ្អាក​​ពិភាក្សា​​ស្ដី​ពី​​ការបង្ហូរ​​ឧស្ម័នជាមួយ​សមាជិក​​អង្គការ​ណា​តូ​​​

សារព័ត៌មាន​ Cambodia News/

រុស្ស៊ី​ (០៤ ធ្នូ ២០១៥) ៖ កាល​ពី​ថ្មីៗ​នេះ លោក​វ្លា​ឌី​មៀ​ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ បានប្រកាស​ផ្អាក​កិច្ច​ពិភាក្សា​ជាមួយ​សមាជិក​អង្គការ​ណា​តូ​ស្ដី​ពី​ការបង្ហរ​ឧស្ម័ន​។ ការប្រកាស​ផ្អាក​កិច្ចពិភាក្សា​នេះ បន្ទាប់​ពី​ទីក្រុង​អង់កា​រ៉ា​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ខែ​មុន​។

2លោកពូ​ទីន​បាន​ចោទ​ទៅ​តួ​ក​គី​ថា បាន​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ជា​មួយ​ក្រុម​អ៊ីស្លាម​IS​។ លោកពូ​ទីន​បាន​បញ្ជាក់​ទៅ​សមាជិក​អង្គការ​ណា​តូ​ថា យើង​មិន​ភ្លេច​ទៅលើ​ការធ្វើសកម្មភាព​ភេរវកម្ម​ចំពោះ​ទង្វើ​តួ​ក​គី​ឡើយ​។ លោកពូ​ទីន​ថា​“​យើង​ចាត់ទុក​ថា​ទង្វើ​របស់​តួ​ក​គី​ក្បត់​បំផុត​”​។

យ៉ាងណាក៏ដោយ រុស្ស៊ី​បានបញ្ជាក់​ហើយ​ថា ទីក្រុង​ម៉ូស្គូ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​តួ​ក​គី​រួចហើយ​។​ទណ្ឌកម្ម​នោះ គឺ​បញ្ចប់​ការធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​និង​ផ្ដាច់ការ​នាំចូល​ខាង​វិស័យ​កសិកម្ម​ជាដើម​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រទេស​តួ​ក​គី​ធ្លាប់​បាន​បដិសេធ​នឹង​ការ​ចោទ​របស់​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការពារ​ពាណិជ្ជកម្ម​ប្រេង​ជា​មួយ​ក្រុម​អ៊ីស្លាម​IS​។

សូមបញ្ជាក់​ថា រុស្ស៊ី​និង​តួ​ក​គី​មាន​ទំនាក់ទំនង​ខាង​វិស័យសេដ្ឋកិច្ច​យ៉ាងសំខាន់​។ រុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​តួ​ក​គី​ដ៏​ធំ ចាប់តាំងពី​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំ​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​មក​នោះ ទំនាក់ទំនង​រវាង​តួ​ក​គី​និង​រុស្ស៊ី​ប្រែជា​ល្អក់កករ​នឹង​គ្នា​៕

Related Articles

Back to top button
Close
Close