រដ្ឋាភិបាលបង្កើតគណៈកម្មការត្រៀមចាប់ខ្លួនលោកសម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ វិច្ចិកា ២០១៥) ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៥ ខែវិច្ឆិកា កាលពីម្សិលមិញ បានឲ្យដឹងថា នៅក្នុងសេចក្តីសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយក្នុងនោះ រដ្ឋាភិបាលបានតែងតាំងលោក ឯម សំអាន ជាប្រធាន និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា«ចាប់ខ្លួនលោកសម រង្ស៊ី ពីបទចោទប្រកាន់ បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។ ដីកានេះ បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី១៣ ខែវិច្ឆិកា។
នៅក្នុងដីកាតុលាការសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល។ ដីកាចាប់ខ្លួនលោក សម រង្ស៊ី នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់លោក ការ សាវុត្ថ មេធាវីតំណាងដោយអាណត្តិឲ្យ លោក ហោ ណាំហុង៕