សម្ដេច ហ៊ុន សែន ៖ បើពលរដ្ឋមានបញ្ហាផ្ញើក្នុង Facebook សម្តេច

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១០ វិច្ចិការ​ ២០១៥) ៖ ក្នុងគណនី Facebook Page សម្តេចតេជោ ហ៊ុន សែន បានបរិយាថា “ចាប់តាំងពីគេហទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន បានបើកជាផ្លូវការ គឺប្រជាពលរដ្ឋ និងយុវជនបានធ្វើការទំនាក់ទំនង ទាំងនៅក្នុងទំព័រអត្ថបទប្រចាំថ្ងៃ (Daily posting page) ប្រអប់សំបុត្រ (In Box) និង សារឆ្លើយឆ្លងភ្លាមៗ (Messenger)។

នៅពេលនេះ គឺប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ជិតស្និទ្ធ និងកក់ក្តៅជាមួយសម្តេចនាយករដ្ឋមន្រ្តី ដែលពួកគេអាចផ្ញើនូវព័ត៌មានផ្សេងៗ រូបថត សម្លេង របាយការណ៍ ដែលមិនធ្លាប់បានដឹងឮពីមុន។

សម្តេចតេជោ នឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋចំពោះរឿងអយុត្តិធម៌ដែលមន្រ្តីខិលខូចមួយចំនួនបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់។

ក្នុងគណនី Facebook Page ក៏​បាន​បញ្ជាក់ផង​ដែរថា សូមមន្រ្តីដឹកនាំ តំណាងប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្រ្តីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់ជួយមើលនិងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋយើងអោយបានល្អ៕

Capture

 

Related Articles

Back to top button
Close
Close