ជនសង្ស័យ ​៣​នាក់​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​បញ្ជូន​ដល់​តុលាការ​ហើយ (មាន​វីដេអូ)

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ(​ ០៤ វិច្ចិការ ២០១៥) ៖នាវេលាម៉ោង០៨ និង​៣០នាទីព្រឹក​ថ្ងៃទី​០៤ វិច្ឆិកា នេះ ជនសង្ស័យ​៣​នាក់​ ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប​ នៅ​មុខ​រដ្ឋ​សភាជាតិ ត្រូវបាន​បញ្ជូន​​ទៅ​តុលាការហើយ ​​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ដែល​បាន​ចូល​សារភាព​ទាំង​៣​រូប​នោះ​មាន ១-​ឈ្មោះ ចាយ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​, ២-​ឈ្មោះ ម៉ៅ ហឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​ «​ខ​» ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង ៣-​ឈ្មោះ សុត វណ្ណ​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

គួររំលឹកថា ជនសង្ស័យ​៣​នាក់បាន​ចេញ​មក​បង្ហាញខ្លួន​ចំពោះ​មុខគណៈកម្មការ​ស្រាវជ្រាវស៊ើបអង្កេតករណី​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាង​រាស្ត្ររបស់​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង ១៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ នេះ​បើ​តាម​សេចក្តី​​ប្រកាស​​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ៕

News-P

 

 

 

Related Articles

Back to top button
Close
Close