ក្រុមហ៊ុន​ឡានក្រុង និង​ឡាន​ឈ្នួល នៅ​តែ​បន្តឡើងថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ (០៧ តុលា ២០១៥) ៖ ឡានក្រុង ដឹក​អ្នកដំណើរ បានប្រកាស​ឡើងថ្លៃ ២ ដុល្លារ​ថែមទៀត ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ គឺ​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ ការសម្រេច​ឡើងថ្លៃ​រប​ស់​ក្រុមហ៊ុន​ឡានក្រុង​ដូច្នេះ គឺ​មិនបាន​ស្តាប់​ប្រសាសន៍​អំពាវនាវ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន នោះទេ។​

កាលពី​ថ្ងៃទី​២២​កញ្ញា​ សម្តេច​តេ​ជោ ហ៊ុនសែន​ បាន​អំពាវនាវ​ទៅកាន់​ក្រុមហ៊ុន​ឡានក្រុង និង​ឡាន​ឈ្នួល កុំ​ឲ្យ​ឡើងថ្លៃ ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ ក៏ប៉ុន្តែ​មកដល់ពេលនេះ ​ឡានក្រុង​ដឹក​អ្នកដំណើរ បានប្រកាស​ឡើងថ្លៃ ពេល​បុណ្យ​ភ្ជុំបិណ្ឌ​​​។

ចំ​ពោះ​បញ្ហានេះ ក្រុមហ៊ុន​ឡានក្រុង​ដឹក​អ្នកដំណើរ និង​រថយន្តឈ្នួល បានផ្តល់​ហេតុផល​ថា មកពី​ចំណាយ​ច្រើន​នៅពេល​បុណ្យ ដែលជា​ថ្ងៃ​ឈប់សម្រាក គឺ​ត្រូវ​ថែមលុយ​ដល់​បុគ្គលិក អ្នកបើកបរ ។

ដើម្បី​ទប់ស្កាត់​ការឡើង​ថ្លៃ​ឡាន​ឈ្នួល នៅពេល​បុណ្យទាន គឺ​អាស្រ័យ​លើ​អាជ្ញាធរ​សមត្ថកិច្ច​។ បើសិនជា អាជ្ញា​ធរ​​សមត្ថកិច្ច គ្រាន់តែ​អំពាវនាវ ហើយ​គ្រាន់តែ​កោះប្រជុំ​ជាមួយ​ក្រុមហ៊ុន និង​អ្នករត់​ឡាន​ឈ្នួល ដោយ​អំពាវនាវ ត្រឹមតែ​កុំ​ឲ្យ​ឡើងថ្លៃ​នោះ គឺ​មិន​​មាន​ប្រសិទ្ធិភាពទេ៕

2


​​

Related Articles

Back to top button
Close
Close