សោតនាដកម្មដែលបានកើតឡើងដោយសារការថតរូប

សារព័ត៌មាន​ Cambodia News​/

បរទេស (២២ កញ្ញា ២០១៥) ៖ ការថតរូបជាការពេញនិយមរបស់មនុស្សគ្រប់វ័យ​​​​ពិសេសយុវវ័យ នៅក្នុងសម័យកាលដែលបច្ចកវិទ្យារីកចម្រើន​ ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការផ្តិតយករូបភាព និងអនុស្សាវរីយ៍ល្្អៗ។​ មិនថានៅប្រទេសណាទេ​ ពេលធ្វើដំណើរទៅណាមកណា គេតែងតែយកម៉ាសុីនថតដើម្បីថតទុកនូវទិដ្ធភាពល្អៗដែលគេបានជួបប្រទះ។ ប៉ុន្តែការថតរូបបានឆក់យកជីវិតនារីអូស្រ្តាលីម្នាក់ បន្សល់ទុកនូវភាពសោកសៅក្រៀមក្រំក្រៃលែងដល់គ្រួសារ និងមិត្តភាពរបស់នាង។

chealinយោងតាមសារពត៌មាន  7 News នារីដ៏កំសត់នោះមានឈ្មោះថា Kristi Kafcaloudis មានអាយុ ២៤ ឆ្នាំ ជានិស្សិតមហាវិទ្យាល័យ Monash University ប្រទេសអូស្ត្រាលី បានទទួលមរណភាពក្រោយពីនាងបានបាត់បង់តុល្យភាពពេលកំពុងថតរូប ធ្វើឲ្យនាងធ្លាក់ពីលើជ្រលងភ្នំរបស់ប្រទេសន័រវេរ ដែលគេហៅថា Trolltunga នៅថ្ងៃសៅរ៍​ ទី០៥ ខែកញ្ញា ឆ្នាំ២០១៥។

Kristi និងមិត្តរបស់នាងបានឡើងរហូតដល់១១០០ម៉ែតពីកម្ពស់ទឹកសមុទ្រ ដើម្បីទទួលបាននូវទេសភាពដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែជាអកុសល សប្បាយបានក្លាយជាទុក្ខ។ ពេលដែលនាងធ្លាក់ចុះមកភ្លាម​ មិត្តរបស់នាងពីរនាក់ទៀតបានខិតខំទូរស័ព្ទទៅរកក្រុមជំនួួយ ប៉ុន្តែមានភាពរអាក់រអួលដោយសេវាខ្សោយ។ ក្រុមជំនួយបានចំណាយពេលជាច្រើនម៉ោងដើម្បីឡើងភ្នំ និងរកឃើញសាកសពនារីរងគ្រោះនៅថ្ងៃអាទិត្យ។

លោក Thomas Ruud ជាម្ចាស់របស់ Trolltunga Adventures ដែលជំនាញខាងធ្វើដំណើរជំុវិញតំបន់នោះបានបង្ហាញភាពសោកស្តាយយ៉ាងខ្ខាំងចំពោះរឿងនេះ។ លោកមានប្រសាសន៍ថា៖ “កន្លែងនេះត្រូវបានស្វាគមន៍ពីភ្ញៀវទេសចរជំុវិញពិភពលោកទាំងអ្នកមាន និងគ្មានជំនាញ”។ លោកបន្តថា កន្លែងកំសាន្តមួយនេះជាកន្លែងដែលពិបាកក្នុងការដើរ ហើយក្រុមរបស់លោកបានជួយសង្គ្រោះជាច្រើនករណី ដែលមានទាំងបាក់ឆ្អឹង ឬអ្នកទេសចរមិនចុះមកមុនពេលមេឃងងឹត តែនេះជាលើកទីមួយក្នុងករណីស្លាប់បាត់បង់ជីវិត។

លោក Ruud បាននិយាយថា៖ “ប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ងៀវទេសចរចាប់ផ្តើមមកបោះជំរំុដើម្បីមើលថ្ងៃរះ ហើយចាប់ផ្តើមដើរទៅច្រាំងថ្មចោតៗ ដែលធ្វើឲ្យខ្ញុំមានការព្រួយបារម្ភពីគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែពួកយើងមិនអាចដាក់របងការពារជំុវិញបានទេដោយសារតែជ្រលងភ្នំទាំងមូលមានកម្ពស់ខ្ពស់រហូតដល់ ៧០០ ម៉ែតចុះទៅក្រោម”។ លោក Thomas Ruud បន្តទៀតថា៖ “ទោះជាបែបនេះក្តី ដំណោះស្រាយដ៏ល្អត្រូវតែមានមុនពេលដែលរឿងបែបនេះអាចកើតឡើងម្តងទៀត។”

ជាការពិតណាស់ ការថតរូបកំសាន្តគឺជាការល្អ ប៉ុន្តែស្របពេលជាមួយគ្នានោះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ជៀសវាងសោតនាដកម្មកើតឡើង និងកំុឲ្យមានការស្តាយក្រោយទៅថ្ងៃមុខ៕

Related Articles

Back to top button
Close
Close