បុរស​​​ទះកំផ្លៀង​​ក្មេង​ស្រី​​នៅ​​ក្នុង​​សាលា ​ត្រូវបានផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​១​​ឆ្នាំ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២២ កញ្ញា ២០១៥)​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ចូល​ទះកំផ្លៀង​ក្មេងស្រី នៅ​សាលា​ជាស៊ីម បឹង​កេងកង​កាលពី​រសៀល​ថ្ងៃ​ទី​០១​កក្កដា កន្លងទៅនេះ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​ទោស​ត្រូវបាន​ព្យួរ​៧​ខែ ដោយ​អនុវត្ត​ទោស​តែ​៣​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​។ ​

បុរស​វ័យ​ចំណាស់ ជា​ជនជាប់ចោទ ឈ្មោះ ទេព ឃួន ត្រូវបាន​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​» តាម​បញ្ញាតិ​មាត្រា​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយឡែក ក្មេងស្រី​រងគ្រោះ ឈ្មោះ ញ៉ែម ច័ន្ទ​ធីតា ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង​៕

1

 

Related Articles

Back to top button
Close
Close