សារជាតិដែកមានសារៈប្រយោជន៍​​ចំពោះស្ដ្រី

សារព័ត៌មាន​ Cambodia News /

សុខភាព (១៨ កញ្ញា ២០១៥) ៖ ស្ដ្រីដែលខ្វះជាតិដែកគឺបណ្ដាលមកពីពួកគេទទួល ទានអាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ហើយអាហារបំប៉នទាំងនោះមិនមែនជាអាហារដែល មានសារៈប្រយោជន៍ខ្ពស់ជួយដល់ សុខភាព និងរាងកាយ។ កង្វះជាតិដែកអាចកើតឡើងដោយសារកោសិកាឈាមមិនធម្មតាជំងឺគ្រុនចាញ់ ការបាត់បង់ឈាមពេលមានឈាមរដូវ និងពេលសម្រាល។

2ស្ដ្រីដែលពុំមានជាតិដែកគ្រប់គ្រាន់មានអាការៈដូចជាមុខ បបូរមាត់ ត្របកភ្នែកមានភាពស្លេកស្លាំង រាងកាយគ្មានកម្លាំង ខួរក្បាលមិនចងចាំ និងមានរាងកាយស្គមស្គាំង ប្រឈមមុខនឹងគ្មានទឹកដោះឱ្យទារកក្រោយពេលសម្រាលផងដែរ។ ស្ដ្រីអាចស្លាប់បើស្លេកស្លាំងធ្ងន់ធ្ងរ។

ដើម្បីរក្សាជាតិដែកនៅក្នុងគ្រាប់ឈាម ឬក្នុងខ្លួនឱ្យបានល្អ ស្ដ្រីគ្រប់រូបត្រូវជ្រើសរើសយកចំណីអាហារណាដែលទទួលបាននូវ សារៈប្រយោជន៍ខ្ពស់សម្រាប់ទ្រទ្រង់សុខភាព។ ជាពិសេសស្ដ្រីដែលមានផ្ទៃពោះនៅត្រីមាសទី២ ត្រូវទទួលទានសាច់ ត្រី មាន់ ស៊ុត និងបន្លែដែលមានស្លឹកពណ៌បៃតងឱ្យបានគ្រប់គ្រាន់ ដើម្បីជួយបង្ការដល់ទារកក្នុងផ្ទៃឱ្យមានសុខភាពល្អ ហើយអាហារទាំងនេះ ក៏អាចជួយឱ្យមាតាទាំងអស់មានទឹកដោះល្អសម្រាប់ទារកផងដែរ៕ ដោយ៖ រត្តនៈ

Related Articles

Back to top button
Close
Close