គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ​ស្លាប់​ ៧​នាក់​ របួស​២១​នាក់​

សារព័ត៌ Cambodia News /

ភ្នំ​ពេញ​ (០៧ កញ្ញា ២០១៥) ៖ នៅ​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៩​លើក​ យប់​៤​លើក​,​ បណ្តាល​អោយ​មនុស្ស​ស្លាប់​៧​នាក់​(​ស្រី​ម្នាក់​)​ អ្នក​របួសធ្ងន់​១២​នាក់​(​ស្រី​៣​នាក់​)​ និង​របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៥​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​,​ រថយន្ត​ធុន​តូច​២​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​,​ គោ​យន្ត​កន្ត្រៃ​ ១​គ្រឿង​ ។​

មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ ល្មើស​ល្បឿន​៣​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក​ និង​ស្រវឹង​១​លើក​ ,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ ,​ មិន​គោរព​សិទ្ធិ​ ១​លើក​ ,​ បត់​គ្រោះថ្នាក់​ ១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២០​នាក់​(​យ​ប​១៣​នាក់​)​ ។​

​រថយន្ត​ពិន័យ​សរុប​ចំនួន​៤៤៦​គ្រឿង​ (​រថយន្ត​ធំ​១២២​គ្រឿង​)​ ស្មើ​និង​៤៤៦​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៣៨៩​ គ្រឿង​ ស្មើនឹង​៣៨៩​ករណី​,​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៥៧​ គ្រឿង​ស្មើនឹង​៥៧​ករណី​ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​ ៨៥៥​ គ្រឿង​៕​

2

Related Articles

Back to top button
Close
Close