គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨ ខែសីហា ស្លាប់មនុស្ស០៨ របួស២២
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ សីហា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ មានចំនួន ១៤លើក យប់ ០៦លើក បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់(ស្រី០២នាក់) របួសធ្ងន់ ០៧៩នាក់(ស្រី០២នាក់) និងរបួសស្រាល ០១៣នាក់(ស្រី០២)។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៧គ្រឿង រថយន្តធុនតូច ០៦គ្រឿង និងយានផ្សេង ០១គ្រឿង(រទេះសេះ)។
របាយការណ៍ដដែលបានបព្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទំាងអស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕