យុវជន​​ម្នាក់​​ខឹង​​សង្សារ​​ផ្តាច់ចំណង​​ស្នេហ៍​​​បង្ហោះ​​រូប​ភាព​​លើ​​គ្រែ​ ត្រូវ​​ប៉ូលិស​​ចាប់​ខ្លួន​​

សារព័ត៌មាន​​ Cambodia News/

បន្ទាយមានជ័យ​ (១១ សីហា ២០១៥) ៖ យុវជន​ម្នាក់​បាន​បង្ហោះ​រូបភាព​លើ​គ្រែ​របស់​ខ្លួន​ជាមួយ​នាង​ជា​សង្សារ​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដើម្បី​បង្ហាញ​អំពី​ការ​សងសឹក​ឲ្យ​អតីត​សង្សារ​បាក់មុខបាក់មាត់​ខូចខាត​កិត្តិយស​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ ខេត្តបន្ទាយមានជ័យ​ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ ។

​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​​តាម​ច្បាប់​ រឿង​បង្ហោះ​រូបភព​អាសអាភាស​នោះ​ មានឈ្មោះ​ ញឹ​ម​ ចាន់​ណា​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​គាប​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ញឹ​ម​ ចាន់​ណា​ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ មុន​ពេល​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ ឲ្យ​ដឹង​ថា​ រូបភាព​អាសអាភាស​លើ​គ្រែ​ដែល​ខ្លួន​បាន​បង្ហោះ​ក្នុង​ Facebook​ នោះ​ជា​រូបភាព​កាត់ត​ប៉ុណ្ណោះ​ ដ្បិត​ខ្លួន​មានការ​ខឹងសម្បា​នឹង​សង្សារ​ផ្តាច់ចំណង​ស្នេហ៍​ ហើយ​ក៏​ធ្វើការ​សងសឹក​នឹង​សង្សារ​វិញ៕

1

 

 

Related Articles

Back to top button
Close
Close