គ្រោះ​ថ្នាក់​​ចរាចរណ៍​​​ថ្ងៃ​ទី​​០៩ ​ខែ​មិថុនា​ស្លាប់​​ ​៦​នាក់​ ​របួស ​៣​នាក់ ​​

សារព័ត៌មាន​​ Cambodia News/
ភ្នំ​ពេញ (១០ មិថុនា ២០១៦) ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ តាម​ដងផ្លូវ​នៅតែ​ឆក់យក​ជិវិត​មនុស្ស​យ៉ាងហោច​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​២​នាក់ របួស​ស្រាល​​ម្នាក់​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​​ដែល​កើតឡើង​ចំនួន​៥​លើក (​យប់​៣​លើក​)​។​

យោងតាម ​ការចុះផ្សាយ​ក្នុង​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច​៤, រថយន្ត​ធុន​ធំ​១​គ្រឿង មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​។​
នៅ ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​នេះដែរ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន​៣ ៦៤០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១ ៥៩២​គ្រឿង និង​ពិន័យ​សរុប ២ ០៤៨​គ្រឿង​​៕
2

Related Articles

Back to top button
Close
Close