ក្រសួងមហាផ្ទៃ កែសម្រួល ការងារផ្តល់ អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៦ សីហា ២០១៥)៖ ថ្មីៗនេះក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយ ដោយកំណត់នីតិវិធី និងលក្ខខណ្ឌ នៃការធ្វើ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ការធ្វើអត្តសញ្ញាណប័ណ្ណនេះ ត្រូវបានក្រសួងមហាផ្ទៃ ប្រគល់ជូន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំ ជំរុញណែនាំ និងសម្របសម្រួលការងារ ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ។
ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតពីថ្ងៃដែលប្រជាពលរដ្ឋ បានបំពេញ បែបបទ សុំធ្វើ រហូតដល់ថ្ងៃទទួលបាន ៕