ការ​បំពាក់​កា​មេរ៉ា​សុវត្ថិ​ភាព​តាម​ភ្លើង​ស្តុប ​អនុវត្តន៏​បាន ​១៧​ទី​តាំង​ហើយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ សីហា ២០១៥) ៖ យោង​តាម​របាយការណ៍​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា កាមេរ៉ា​សុវត្ថិភាព​នេះ​មាន​ចំនួន​​២០០​គ្រឿង ​​នឹង​ត្រូវ​បំពាក់​តាម​ទីតាំង​ចំនួន​២០​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​​ពិសេស​ពង្រឹង​សន្តិសុខ និង​សណ្តាប់​​ធ្នាប់​នៅ​​ក្នុង​រាជ​ធានីភ្នំពេញ​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ការងារ​បំពាក់​កាមេរ៉ា​តាម​ភ្លើងស្តុប​ដែល​ជា​ជំនួយ​របស់​ក្រសួង​សន្តិសុខ​ប្រទេស​ចិននេះ ចាប់ផ្តើម​​តាំងពី​ថ្ងៃ​ទី​១៣​ កក្កដា​ ២០១៥ ​​រហូត​ដល់ថ្ងៃ​ទី​៣ ​សីហា​ គឺ​អនុវត្ត​ន៏​បាន​ចំនួន​១៧​ទីតាំង​ហើយ ក្នុង​ចំណោម​២០​ទីតាំង នៅ​រាជ​ធានី​ភ្នំពេញ ដែល​ជា​ជំនួយ​របស់​ក្រសួង​សន្តិសុខ​ប្រទេស​ចិន ។

នៅ​សល់​តែ​​ចំនួន​៣​ទីតាំង​ទៀតកំ​ពុង​ត្រូវ​រង់​​ចាំ​ឧ​បករ​ណ៏​បន្ថែម បើ​មិន​មានការ​រាំងស្ទះ​អ្វី​ទេ​នោះ​គ្រោង​​នឹង​​បញ្ចប់​នៅ​ស​ប្តា​ហ៏​ក្រោយ៕

2

Related Articles

Back to top button
Close
Close