ក្រសួងធម្មការ និងសាសនា ស្នើឲ្យធ្វើការបញ្ឈប់សកម្មភាពដើររៃអង្គាសបច្ច័យ ក្រោមរូបភាពយកលេសចូលព្រះវស្សា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កក្កដា ២០១៥) ៖ សកម្មភាពរៃអង្គាសប្រាក់តាមទីសាធារណៈ នៅពេលនេះ កំពុងបានកើតមានឡើងច្រើនមុនពេលចូលព្រះវស្សា ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគួរ តែជួយពន្យល់ប្រាប់ពួកគាត់ឲ្យបានដឹងពីពេលនេះទៅ ដើម្បីឈានទៅលប់បំបាត់ទង្វើមិនល្អបែបនេះនោះ។
សព្វថ្ងៃនេះទោះបីសកម្មភាពរៃអង្គាសប្រាក់ក្នុងរូបភាពដើម្បីត្រៀមទំនុកបម្រុងដល់ព្រះសង្ឃដែលនឹងត្រូវគង់ចាំព្រះវស្សារយៈពេល៣ខែ នាពេលខាង មុខនោះក៏ដោយក៏សកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ ពិសេសប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋធ្វើចរាចរណ៍ និងឈានទៅការក្លែងបន្លំយកធ្វើជាមុខរបរ ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនាព្រោះសាសនាជារបស់រដ្ឋ៕