សាលា​ក្រុង​នឹង​​​ដាក់​​​ឲ្យ​​​ដំណើរ​​ការ​ផ្លូវ​​​ក្រោម​​​ដី​​​តិច​​ណូ​​​បណ្តោះអាសន្ន​​​នៅ​​​ព្រឹក​​​ថ្ងៃ​ស្អែក​

សារព័ត៌មាន​​ Cambodia News/

ភ្នំុពេញ (២៤ កក្កដា ២០១៥) ៖ ​ដោយ​ទទួលបាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃស្អែក​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​អោយ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ផ្លូវ​ក្រោម​ដី​តិច​ណូ ដែល​មាន​ប្រវែង​៣៣៣.៦​ម ទទឹង​៦​ម ទៅ​៧.៥​ម​។

ខណៈ​ដែល​ផ្លូវ​នេះ​នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ព្រឹកស្អែក សាលា​រាជធានី​ភ្នំពេញ​ក៏​បានណែនាំ​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ផងដែរ​ថា ដោយ​កំពស់​ក្រោម​ស្ពាន​៥.០០​ម ដូច្នេះ​ហាម​ដឹក​សំពីងសំពោង​, ត្រូវ​បើកបរ​ក្នុង​ល្បឿន​មិនអោយ​លើស ២០​គ​.​ម​ក្នុង​១​ម៉ោង​, ហាម​ជិះ​វ៉ា​គ្នា ប្រជែង​គ្នា និង​ហាម​ការ​ជិះ​បព្ច្រាស​ទិស​ជាដាច់ខាត និង​ហាម​ការឈប់​សំចត​នៅ​ផ្លូវ​ក្រោម​ដី​៕

1

 

 

Related Articles

Back to top button
Close
Close