ឪពុក សាសា ប្រកាន់ជំហរប្តឹងលោក សុខ ប៊ុន ដាច់ខាតមិនទទួលសំណង

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៣ កក្កដា ២០១៥) ៖ លោក ឧកញ៉ា អ៊ុត ធី ដែល​ជា​ឪពុកបង្កើតរបស់អតីតីពិធីការិនី ទូរទស្សន៍ស៊ីធីអិន កញ្ញា សាសា បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា លោកនៅតែប្រកាន់ជំហរប្តឹង លោក សុខ ប៊ុន ដដែល ហើយប​ដាច់ខាត​មិន​​ទទួល​យក​សំណង​ ដើម្បី​បញ្ចប់​រឿង។

ការថ្លែងបែបនេះ របស់លោកឧកញ៉ា អ៊ុត ធី ធ្វើឡើងបន្ទាប់ពីលោកបញ្ចប់ ការចូលបំភ្លឺនៅសាលាដំបូងរាជធានី ហើយ​ប្រាប់អ្នកយកព័ត៌មានក្នុងបរិវេណ សាលាដំបូងរាជធានី នៅម៉ោង ១១៖២០នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥​។

ឪពុករបស់កញ្ញាសាសា ដែលជាដើមបណ្តឹង ហើយបានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់​​ថា ការ​ប្តឹង​អង្គរក្សលោក សុខ ប៊ុន វិញ លោកឧកញ៉ា អ៊ុត ធី បានអះអាងថា នឹងធ្វើទៅតាមនីតិវិធីនៃមេធាវីរបស់លោក ជា​បន្ត​បន្ទាប់​ទៅទៀត៕

3

Related Articles

Back to top button
Close
Close