ឧកញ៉ា សុខ ប៊ុន ប្រើ​អំពើហិង្សា​ទៅលើ​កញ្ញា​សា​សា

សារព័ត៌មាន​យុវវ័យថ្មី/

ភ្នំពេញ​ (០៨ កក្កដា ២០១៥) ៖ ​វី​ដេ​ងូ​ឃ្លី​ប​មួយ​មាន​ចំនួន​១​នាទី​និង​៨​វិនាទី ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម បានបង្ហាញ​ពី​សកម្មភាព​ដ៏​កាច​សាហាវឃោរឃៅ​មួយ​ដែល​គេ​សង្ស័យ បង្កឡើង​ដោយ​ឧកញ៉ា សុខ ប៊ុន បាន​វាយ​យ៉ាង​ចាស់ដៃ​មកលើ​កញ្ញា​សា​សា អតីត​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិនកាលពីថ្ងៃទី ០២ខែ កក្តដា ២០១៥ វេលាម៉ោង១រំលងអាទ្រាត​។

នៅក្នុង​វីដេអូ​ឃ្លី​ប ដោយ​វាយ​ចាប់​សក់​អូស និង​មាន​អង្គរក្ស​ម្នាក់ទៀត​បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជនរងគ្រោះ អ្នក​ជួយ​អន្តរាគមន៍ ទើប​ធ្វើ​ឲ្យ​សកម្មភាព​របស់​ឧកញ៉ា សុខ ប៊ុន​មានឱកាស​ធ្វើបាប​ទៅលើ​កញ្ញា​រូបនេះ វាយ​អូស​ពី​កន្លែង​សា​ឡុង​អង្គុយ​រួមគ្នា ចេញ​មកពី​ទីតាំង​នោះ​បន្ថែមទៀត បណ្តាល​ឲ្យ​របូត​សម្លៀកបំពាក់ នៅសល់តែ​ខោខ្លី​មួយ ។​

​​ក្នុងហេតុការណ៍នោះ​ គេ​ក៏​បានឃើញ​បុរស​ម្នាក់​អាចជា​បុគ្គលិក​របស់​ក្លឹប​នៅ​ទីនោះ ពិតជា​បាន​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​កញ្ញា​សា​សា គេច​ផុតពី​កណ្តាប់ដៃ​ជនបង្ក ទើប​ក្រោយមក សកម្មភាព​របស់​ឧកញ៉ា សុខ ប៊ុន រួមទាំង​អង្គរក្ស​បានគេច​ចាកចេញ​ពី​ទីតាំង​ប្រើ​អំពើហិង្សា បន្សល់ទុក​តែ កញ្ញា សា​សា ឈរ​ទាំង​ពុំ​ដឹងខ្លួន នៅសល់តែ​ខោខ្លី ទើប​បុរស​ម្នាក់ សង្ស័យថា ជា​បុគ្គលិក​នៅ​ទីនោះ បាន​យក​សម្លៀកបំពាក់​ជូន​នាង ។​ ​

​គួររំលឹកថា ឧកញ៉ា សុខ ប៊ុន គឺជា​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា គឺជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ដ៏​ស្តុកស្តម្ភ និង​ជា​អ្នកជំនួញ​មួយរូប​ដែល​បាន​បណ្តាក់ទុន​លើទឹក​ប្រាក់​៥០០​លាន​ដុល្លារ លើ​គម្រោង​សាងសង់​នៅ​ជ្រោយចង្វា៕

២

 

 

 

 

Related Articles

Back to top button
Close
Close