អាជ្ញាធរ​រាជធានី​ភ្នំពេញ ជម្រុញ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​​ប្រើ​ប្រាស់​​អាង​​ប្រព្រឹត្តិ​កម្ម​​ទឹក​ស្អុយ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៥ មិថុនា ២០១៥) ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ​នៅ​សា​លា​រាជ​ធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន​អ​នុញ្ញា​​ត​ឲ្យ​ប្រ​តិភូក្រុមហ៊ុន ផាត​នើ​រ​ ​ផ្លឹស​​ ខូអិលធីឌី របស់ជប៉ុន ធ្វើ​បទ​បង្ហាញ​ពីធុង​ និងប្រព័ន្ធប្រព្រឹត្តកម្មទឹក​កខ្វក់ បន្ទាប់​​ពី​កិ​ច្ចប្រ​ជុំនេះ​ក្រុម​ហ៊ុ​ន​គ្រោងនឹងយកប្រឡាយទឹកស្អុយស្ទឹ​​​​ង​មា​ន​ជ័​យ​យកមកសិក្សា និ​ង​ធ្វើ​កា​រ​ពិ​សោ​ធន៍ ​។

យោង​តាម​​ទំព័រហ្វេប៊ុក របស់​អាជ្ញា​ធរ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញបា​ន បាន​ឲ្យ​ដឹង​ថា អាជ្ញា​ធរ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ ​​កំពុងនឹ​ងជម្រុញឲ្យរោងចក្រ សហ​គ្រាស ផ្ទះសំណា​ក់ ​ស​ណ្ឋាគារ ភោជ​នីយដ្ឋា​នទាំ​ង​អ​ស់​ត្រូវ​រៀ​ប​ចំ​ប្រ​ព័​ន្ធ​ប្រព្រឹត្តកម្មចម្រោះ​ទឹកស្អាត ហើយ​ជំ​ហាន​​ប​ន្ទាប់នឹង​​ជម្រុ​ញ​ឲ្យ​ប​ណ្ដា​លំ​នៅ​ដ្ឋាន​ទាំ​ង​អស់​ប្រើ​ប្រាស់ប្រព័ន្ធនេះ ដើម្បីលើស្ទួយអនាម័យ បរិស្ថាន ជាពិ​សេសតុ​ល្យ​ភាព​​នៃ​កា​រ​ប្រើ​ប្រាស់​ទឹក​ក្នុង​រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាផង​ដែរ បច្ចុប្បន្ន​​ទីក្រុ​ងនៅ​ប​ណ្ដាប្រ​ទេ​ស​អ​ភិ​វ​ឌ្ឍ​ន៍ភា​​គ​ច្រើ​ន​នៅ​លើពិភពលោកបាននឹងកំពុងប្រើ​ប្រា​ស់​ច​ង្វាក់​ប្រ​ព្រឹត្ត​កម្ម​ច្រោះ​ទឹ​ក​ស្អុយ​ ទឹកកខ្វក់​ដែល​ហូរ​ចេញ​ពី​រោងចក្រសហគ្រាស​ ភោជនីយដ្ឋាន សណ្ឋាគារ និងទីតាំងផ្សេងៗទៀត ​៕ ដោ៖ ហេង នាង​

2

1

Related Articles

Back to top button
Close
Close