អាវុធហត្ថលើផ្ទៃប្រទេស មិនទទួលខុសត្រូវចំពោះព័ត៌មានចេញពីបណ្តាញសង្គម ក្លែងបន្លំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ មិថុនា ម្សិលមិញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសមិនទទួលខុសត្រូវនូវការផ្សាយព័ត៌មានទាំងឡាយណាចេញពីបណ្តាញព័ត៌មានសង្គមមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ រូបសញ្ញា (អហ) និងឈ្មោះស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សេចក្តីប្រកាសបានបញ្ជាក់ថា បណ្តាញព័ត៌មានសង្គមដែលទទួលស្គាល់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជា Facebook មានរូបសញ្ញា (អហ) និងឈ្មោះ Grk Opc ដែលជាការសម្គាល់ការិយាល័យទំនាក់ទំនងសាធារណៈ, រូបសញ្ញាណ អាវុធហត្ថជិះម៉ូតូអម និងឈ្មោះ ទស្សនាវដ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរូបសញ្ញាណ (អហ) និងឈ្មោះ Spokesman of GRK៕