ស្លាប់ ៥ នាក់ រងរបួស ១៧ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ ៨ មិថុនា
សារព័ត៌មាន Cambodia News /
ភ្នំពេញ (០៩ មិថុនា ២០១៥) ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៥ មានគ្រោះថ្នាក់ចរាចណ៍ ១៥ លើក (យប់ ០៥លើក) បានបណ្តាលឲ្យមាន មនុស្សស្លាប់ចំនួន ០៥ នាក់ មានស្រី ០១ នាក់ រងរបួសធ្ងន់ ១៣ នាក់ (ស្រី ០៣ នាក់) និងរបួសស្រាល ១៤ នាក់ (ស្រី ០២ នាក់)។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៥ លើក ខាងលើបានបង្កឲ្យខូចខាតយានយន្តសរុប ២៩ គ្រឿង ក្នុងនោះម៉ូតូ ១៩ គ្រឿង, រថយន្តតូច ០៧ គ្រឿង យានយន្តធំ ០២ គ្រឿង, យានផ្សេងៗ ០១ គ្រឿង។
ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពី, បើកបរលើសល្បឿនចំនួន ០៥ លើក, ប្រជែងគ្រោះថ្នាក់ ០១ លើក, ស្រវឹង ០២ លើក, បទគ្រោះថ្នាក់ ០៣ លើក, កត្តាយានយន្ត ០១ លើក និងមិនពាក់មួកពេលគ្រោះថ្នាក់ ២៧ នាក់ ( យប់ ១១ នាក់)៕