ការបើកបរ​ប្រជ្រៀត ​និង​ឈប់​លើគំនូស ​​ជា​ទម្លាប់​អាក្រក់​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៥ មិថុនា ២០១៥) ៖ ជាទូទៅ​កំណក​ស្ទុះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ សព្វថ្ងៃ​បាន​បង្ក​ភាពស្មុគស្មាញ គ្រប់​ដង​វិថី​សំខាន់ៗ​នៅក្នុង​ទីក្រុង​។ កត្តា​នៃ​ភាព​កក​ស្ទុះ​នេះ បណ្តាលមកពី​កំណើន​នៃ​យាន្ត  និង​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា និង​សញ្ញា​ចរាចរណ៍​ជាដើម​។​

ចំពោះ​ការមិន​គោរព​នូវ​សញ្ញា​ចរាចរណ៍ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​សង្កេតឃើញថា អ្នកបើក​មួយចំនួន​មិន​គោរព​ច្បាប់​នោះឡើយ ដោយ​ជាពិសេស​ការឈប់​លើ​គំនូស​សញ្ញា​សម្រាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់។

​មិនតែប៉ុណ្ណោះ​ក៏មាន​អ្នកបើកបរ​ខ្លះ​ឈប់​ហួស​គំនូស ធ្វើ​ឲ្យ​អ្នក​ថ្មើរជើង​ដែល​ត្រូវ​ឆ្លងកាត់​មានការ​លំបាក និង​មាន​បារម្ភ​នៅ ពេល​ឆ្លងផ្លូវ​ម្ដងៗ ព្រោះតែ​ភ័យខ្លាច​ពី​អ​សុវត្ថិភាព​និង​ខ្លាច​មាន​គ្រោះ​ដល់ អាយុជីវិត​ខ្លួនឯង​ផងដែរ​។​

តម្លៃ​មនុស្ស ឋិត​លើ​​ ឥរិយាបថ​ក្នុងការរស់នៅ ដូច្នេះមានតែ​ស្មារតី​ចេះ​ភ្ញាក់រឭក​និង​ការចេះ​ពិចារណា ដោយមាន​ការយោគយល់ របស់​អ្នកបើកបរ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ដែល​អាច​ផ្លាស់ប្ដូរ​ស្ថានភាព​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា មាន​សុខ​សុវត្ថិភាព​និង​ព្រមទាំង​មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​ឡើង​៕

រូបពី​ Facebook
រូបពី​ Facebook

Related Articles

Back to top button
Close
Close