​ស្លាប់ ​២​​របួស​ធ្ងន់​​ស្រាល​ ​៤​​នាក់​ ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​ថ្ងៃ​ទី​​៤​ ​មិថុនា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៥ មិថុនា ២០១៥) ៖ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ២​នាក់ (​ស្រី​) និង​រងរបួស​ស្រាល ២​នាក់ (​ស្រី ម្នាក់​) ។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ២​នាក់ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ប្រជែង​គ្រោះថ្នាក់ ២​លើក ល្មើស​ល្បឿន ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក  ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន ២​នាក់ ៕

N2

Related Articles

Back to top button
Close
Close