ការប្រឡង​បាក់​ឌុប ចាប់ផ្តើម​ហើយ នៅ​ព្រឹក​នេះ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៤ សីហា ២០១៥) ៖ នៅ​ព្រឹកថ្ងៃ​ទី​២៤ សីហា ​នេះ ​នៅ​ក្លោងទ្វារ​ចូល​​បរិវេណ​វិទ្យាល័យ ដែលជា​មណ្ឌល​ប្រឡង គឺមាន​ការត្រួតពិនិត្យ​បេក្ខជន ដើម្បី​កុំអោយ​យក​ប្រ៊ី​យ៉ុង ឬក៏​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ចូលទៅក្នុង​បន្ទប់​ប្រឡង​​ និងមាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ជុំវិញ​បរិវេណ​សាលា​វិទ្យាល័យ ដោយ​យាមកាម​យ៉ាង​តឹងរឹង​ផង​ដែរ។

ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាសថា ដំណើរការ​ ​ប្រឡង ថ្ងៃទី​១ នា​ថ្ងៃទី​២៤​ សីហា​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់ រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​របៀបរៀបរយ តាម​មណ្ឌល​ប្រឡង​នីមួយៗ បានល្អ​ប្រសើរ​ទូទាំង រាជធានី ខេត្ត​។​

គួរបញ្ជាក់ផងដែរថា សម័យ​ប្រឡង​ថ្ងៃទី​២៤-២៥ ខែសីហា ឆ្នាំ​២០១៥​នេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨.៤៨៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៥០ ចែកចេញជា ៣.៥៧៦ បន្ទប់ នៅ​រាជធានី​-​ខេត្ត ទូទាំងប្រទេស​ នឹង​អ្នកសង្កេតការណ៍​ស្ម័គ្រ​ចិត្តចំ​នួន​ ៥៦២៥ នាក់ ដើម្បី​ចូលរួមតាមដាន​​ការប្រឡង​​បាក់ឌុប​រយៈពេលពីរ​ថ្ងៃនេះ៕ ដោយ៖ ហេង នាង​

រូបពី​ ទំ​ព័របណ្ដាញសង្គម Facebook របស់ក្រសួង​អប់រំ យុវជន​ និង​កីឡា។
រូបពី​ ទំ​ព័របណ្ដាញសង្គម Facebook របស់ក្រសួង​អប់រំ យុវជន​ និង​កីឡា។

 

Related Articles

Back to top button
Close
Close