ក្រសួងព័ត៌មានមិនមានការហាមឃាត់ សេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ ឧសភា ២០១៥) ៖ លោកអ៊ុក គឹមសេង ទីប្រឹក្សាក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងមិនមានការហាមឃាត់ សេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាននោះទេ ដោយកន្លងមកក្រសួងតែងតែអនុញ្ញាតឲ្យសារព័ត៌មានទាំងអស់មានសេរីភាពក្នុងការបោះពុម្ពផ្សាយ ដូចគ្នាដោយពុំមានការហាមឃាត់នោះទេ។ [ អានបន្ត ]
ការបញ្ជាក់នេះ ធ្វើឡើងក្រោយពី មានសេចក្តីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិលស្នើ ដល់ក្រសួងព័ត៌មាន គួរបង្កើតឲ្យមានអង្គភាពផ្ដល់អាជ្ញាប័ណ្ណប្រកបដោយតម្លាភាព និងឯករាជ្យពេញលេញដើម្បីធានាថាការចេញអាជ្ញាប័ណ្ណផ្សព្វផ្សាយមានភាពស្មើគ្នា ដើម្បីលើកកម្ពស់សំឡេងនិងយោបល់ចម្រុះតាមរយៈរលកធាតុអាកាស៕