​​អាជ្ញាធរ​អប្សរា​បដិសេធ​ព័ត៌​មាន​លក់​វត្ថុ​បុរាណ​ម្កុដ​មាស​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៩ មេសា ២០១៥) ៖ យោង​តាម​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​​ធ្វើការ​អះអាង បញ្ជាក់​​ថា បច្ចុប្បន្ននេះ វត្ថុ​​បុរាណ​​ម្កុដ​​មាស ​ត្រូវ​បាន​រក្សាទុក​នៅ កន្លែង​មាន​សុវត្ថិភាព ​​ដោយ​មិន​មាន ការលក់ដូរ ដូច​ការចោទប្រកាន់ ឬ​ការ​លើ​ក​ឡើង​របស់​មតិ​មួយចំនួននោះឡើយ ។​ ​​[ អានបន្ត ]

ការបញ្ជាក់​របស់​អាជ្ញា​ធរ​អប្សរា​នេះ បាន​ធ្វើឡើង ក្រោយពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វ៊េ​សប៊ុក​ថា អាជ្ញាធរ​អប្សរា​បាន​ឃុប​ឃិត​ជាមួយនឹង​ស្ថាប័ន​ឥណ្ឌា​លក់​វត្ថុ​ដ៏​មាន​តម្លៃ​មួយ​នេះ​។​​

គួរ​បញ្ជាក់ថា កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លងមក​ស្ថាប័ន​ឥណ្ឌា (ASI) ដែល​អភិរក្ស ជួសជុល ប្រាសាទតាព្រហ្ម​ដោយ​សហការ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រទះឃើញ ម្កុដ ឬ​ភ្នួ​ង​សក់​ធ្វើ​ពី​មាស ដែល​ជា​វត្ថុ​សិល្បៈ មានតម្លៃ​ដ៏​កម្រ​នឹង​ជួបប្រទះ ក្នុង​ប្រវត្តិ​នៃ​សិល្បៈ​ខ្មែរ​។

ភ្លាមៗ​នោះ  ស្ថាប័ន​ឥណ្ឌា​និង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​សិក្សា និង​លាង​សម្អាត​តាម បច្ចេកទេស​របស់​អ្នក​អភិរក្ស​វត្ថុ​បុរាណ​ក្រោម​ការដឹកនាំ​និង​ចាត់ចែង​ផ្ទាល់​របស់​លោក​អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា​៕

1

 

Related Articles

Back to top button
Close
Close