រឿង៣.៥០ ត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មេសា ២០១៥) ៖ ក្រោយពីមានការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរឿង៣.៥០ជាប្រភេទខ្សែភាពយន្តឆ្លុះបញ្ចាំងពីអំពើជួញដូរផ្លូវភេទ និងមនុស្សខុសច្បាប់នៅកម្ពុជានឹងគ្រោងចាក់បញ្ចាំងនៅរោងភាពយន្ត ក្នុងប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។ [ អានបន្ត ]
រឿង៣.៥០បានល្បីល្បាញ ក្រោយពីបានចាក់បញ្ចាំងជូនមហាជន នៅក្នុងប្រទេសសិង្ហបុរីបានទស្សនា ហើយក៏ត្រូវបានមហាជនទូទៅទទួលស្គាល់ថា រឿងនេះ បានបកស្រាយពីសង្គមពិត ពីការរំលោភបំពានផ្លូវភេទលើស្ត្រី និងការបោកប្រាស់មនុស្សក្នុងរូបភាពជាច្រើនដើម្បីជួញដូរ។
សាច់រឿង ៣.៥០បានបង្ហាញពីភាពលំបាករបស់ស្ត្រីម្នាក់ ដែលចាញ់បោកក្លាយជាឧបករណ៍រកលុយ និងលក់ព្រហ្មចារី ហើយបន្ទាប់មកគេតម្រូវឲ្យនាងដេរព្រហ្មចារីវិញ ដើម្បីរកបន្តទៀត ប៉ុន្តែឈុតនេះ ត្រូវបានកាត់ចោល មុននឹងចាក់បញ្ចាំងនៅកម្ពុជា។
ខ្សែភាពយន្តនេះ ដើមឡើយគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី៣១តុលា២០១៣ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារតែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនអនុញ្ញាត ដោយសារគេសង្កេតឃើញថា រឿងនេះ ប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លែថ្នូររបស់ស្ត្រី៕