បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ ចុច​លេង​បណ្តើរ ឆ្លង​ចរន្ត​អគ្គិសនីឆក់​ស្លាប់​

សារព័ត៌មាន​ Cambodia News/

សៀមរាប (០៨ មិថុនា ២០១៧) ៖ បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ខណៈពេល​បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ ចុច​លេង​បណ្តើរ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ដែល​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នៅផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​បឹង សង្កាត់​ក្របី​រៀល ក្រុង​សៀមរៀប​។​

​ប្រភព​ពត៌មាន​បានអោយដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ចែ​ត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​មិនបាន​បញ្ជាក់​លំអិត​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​៕

5

 

 

Related Articles

Back to top button
Close
Close