រដ្ឋាភិ​បាល​សម្រេច​លើក​លែង​ពន្ធ​តែមប្រិ៍សារ​ពើ​ពន្ធ​លើ​លិខិត​ស្នាមផ្សេងៗ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ(២១ មេសា ២០១៥) ៖ រការលើកលែងពន្ធតែមប្រិ៍សារពើពន្ធ លើ​លិខិត​គតិ​យុត្តិ​ចំនួន​២៧​ប្រភេទ ដែល​លិខិត​ទាំង​នោះ​ភាគ​ច្រើន​ទាក់​ទង​នឹង​ការ ស្វែង​រក​ការ​ងារ​ ការបើកហាងអាជីវកម្ម និង​លិខិត​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធនឹងការ ស្នើ​សុំសេវាសាធារណៈ។  [ អានបន្ត​ ]

អនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ ស្ដីពី​ការ​កែ​សម្រួល​តារាង​ពន្ធតែមប្រិ៍សារពើពន្ធរបស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋា​ភិបាលបានសម្រេចលើកលែងអត្រាពន្ធតែមប្រិ៍សារពើពន្ធ១០០%នេះ គឺដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ និងសម្រួលការងារ។​

យោងតាមអនុក្រឹត្យនេះបានឱ្យដឹងថា ការលើកលែងអត្រាពន្ធតែមប្រិ៍ទាំង នោះមានដូចជាលិខិតស្នើសុំចូលរៀន ឬប្រឡងយកសញ្ញាបត្រ លិខិត​ស្នើ​សុំប្រ ឡងចូលធ្វើការ លិខិតបញ្ជាក់កិរិយា មារយាទ ប្រវត្តិរូប បញ្ជាក់​ទីលំនៅ សំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ លិខិតថ្កោលទោស ពាក្យបណ្ដឹងគ្រប់ប្រភេទ លិខិតស្នើសុំបង្កើតក្រុមហ៊ុន ឬប្រកបអាជីវកម្ម ព្រមទាំងលិខិតស្នើសុំបើកបររថយន្ត និង​ស្នើសុំ​ផ្ដល់​ស្លាក​លេខសម្គាល់យានយន្តគ្រប់ប្រភេទជាដើម។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​សន្លឹក​តែមប្រិ៍ប្រភេទនីមួយៗមានតម្លៃចាប់ពី១០០រៀល ២០០រៀល ៥០០រៀល ១.០០០រៀល និង២.០០០រៀល ហើយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​អង្គភាព​មាន​សមត្ថ​កិច្ច​តែ​មួយ​គត់​ក្នុង​ការ​បោះ​ពុម្ព​សន្លឹក​តែម​ប្រិ៍សម្រាប់ប្រើប្រាស់៕

a

 

 

Related Articles

Back to top button
Close
Close