នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងសុំលាលែងពីតំណែង
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (២១ មេសា ២០១៥) ៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Wan-koo បានប្រគល់លិខិតសុំលាលែងពីតំណែងទៅជូនប្រធានាធិបតី Park Geun-hye បន្ទាប់ពីលោកត្រូវជាប់អង្កេតករណីទទួលប្រាក់សំណូកពីឈ្មួញម្នាក់ ។ [ អានបន្ត ]
មន្ត្រីម្នា្កក់នៃការិយាល័យប្រធានាធិបតី បានប្រាប់ទីភ្នាក់ងារសារព័ត៌ មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃចន្ទម្សិលមិញថា គេបានឃើញលិខិតសុំលាលែងរបស់លោក Lee Wan-koo ហើយនឹងដាក់ទៅឲ្យលោកស្រីប្រធានាធិបតីពិនិត្យ និងធ្វើសេចក្ដីសម្រេច ។
ការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Lee Wan-koo បានធ្វើឡើងចំពេលលោកស្រីប្រធានាធិបតី Park Geun-hye កំពុងធ្វើទស្សនកិច្ចនៅអាមេរិកខាងត្បូង ហើយ ត្រូវត្រឡប់មកវិញនៅថ្ងៃ២៧ ខែមេសា ៕