ឃាត់ខ្លួនមនុស្ស ៩នាក់ ពីបទលួចដុតស៊ុម ខ្លោងទ្វារអង្គរសង្ក្រាន្ដ
សារព័ត៌មាន Cambodia News/
សៀមរាប (១១ មេសា ២០១៥) ៖ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួន ជនសង្ស័យចំនួន៩នាក់ ជាបន្តបន្ទាប់ តាំងពីថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០១៥ ពីបទលួចដុតស៊ុមខ្លោងទ្វារ អង្គរសង្ក្រាន្ដ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង៩នាក់ គឺមាន២នាក់ជាមេខ្លោង ហើយជាជនដៃដល់ ក្នុងការលួចដុត ស៊ុមខ្លោងទ្វារអង្គរសង្ក្រាន្ដ ដែលត្រៀមទុកសំរាប់រៀបចំ អបអរពិធីមហាអង្គរសង្ក្រាន្ដ។ [ អានបន្ត ]
ប្រភពដដែល បានបញ្ជាក់ថា ជនសង្ស័យទាំងអស់ កំពុងស្ថិតនៅក្នុងការសាកសួរ យ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច និងត្រៀមបញ្ជូនជនសង្ស័យ ទៅតុលាការខេត្តសៀមរាប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ដើម្បីឲ្យតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕