ឆេះ​សាឡាង​ដឹក​ភ្ញៀវទេសចរណ៍​មួយ​គ្រឿង​នៅ​ថៃ​

សារព័ត៌មាន​​ Cambodia News/

ថៃ (០៩ មេសា​ ២០១៥)​៖ កាលពី​​ថ្ងៃទី០៨ ​ខែមេសា ​ម្សិលមិញ​សាឡាង​ដឹក​ភ្ញៀវ​ទេស​ចរណ៍នៅក្នុង​ប្រទេស​ថៃ​មួយ​បាន​ឆេះក្រោយពេល​ចាកចេញ​ពី​ទីក្រុង Krabi ឆ្ពោះ​ទៅ​កោះ Phuket ប្រទេស​ថៃ​។

បន្ទាប់ពី​កើត​ហេតុការណ៍ ភ្ញៀវ​ទេសចរណ៍​នៅ​លើ​សាឡាង​ភិតភ័យ​យ៉ាងខ្លាំង ប៉ុន្ដែ​ភ្លាមៗ​នាវា​សង្គ្រោះ​ក៏​បាន​ធ្វើ​ប្រតិ​បត្ដិកា​រ ដើម្បី​ជួយសង្គ្រោះ​អ្នកដំណើរ​ចំនួន​១១៧​នាក់​ចេញពី​សាឡាង​ដែល​ឆេះ​។ [ អានបន្ត ]

តាម​ការបញ្ជាក់​ពី​ប៉ូលិស​បាន​ឱ្យដឹងថា គ្មាន​នរណា​ម្នាក់​រងរ​បួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្ដែ​ពួកគេ​សង្ស័យ​ចំពោះ​ការ​បាត់​ខ្លួន​ស្ដ្រី​ជនជាតិ​អ៊ីស្រាអែល​ម្នាក់ ដោយ​មិនដឹងថា​ជាប់​នៅក្នុង​សាឡាង ឬ​ក៏​ស្ដ្រី​រូប​នោះ​មិនបាន​​ជិះ​លើ​សាឡាង​៕

6

Related Articles

Back to top button
Close
Close