ក្រសួង​សុខាភិ​បាល​​ត្រៀម​​រៀប​ចំ​វេទិ​កា​​ស្ដី​ពី​​ការ​​ពុល​​អាហារ​​នៅ​​ឆ្នាំ​ក្រោយ​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ( ០៩ មេសា ២០១៥) ៖ ដោយហេតុថា​ពិភពលោក​កំពុង​តែ​រងគ្រោះ​ខ្លាំង ដោយសារ​ករណី​ពុល​ចំណីអាហារ​នេះ​ជា​រៀងរាល់ថ្ងៃ​ ក្រសួងសុខាភិបាល គ្រោង​នឹង​រៀបចំ​វេទិកា​ពិភាក្សា​ស្ដីពី​ការ​ពុល​អាហារ នៅ​ឆ្នាំក្រោយ គឺ​ត្រូវ​នឹង​ថ្ងៃទី​០៧ ​ខែមេសា ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ​​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជាប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង។ [ អានបន្ត​ ]

លោក​វេជ្ជបណ្ឌិត ​លី សូ​វ៉ាន់​ បញ្ជាក់​ថា​ កន្លងមក​មាន​មនុស្ស​ប្រមាណ​ជា ២ លាន​នាក់​បាន​ស្លាប់ នៅ​ទូទាំង​ពិភពលោក ដោយ​ករណី​ពុល​ចំណីអាហារ​កាលពី​ឆ្នាំ ២០១៤ ​ក្នុងនោះ មាន​កម្ពុជា ០៨ នាក់​ផងដែរ​។

គួរ​បញ្ជាក់​ថា ​ករណី​ពុល​អាហារ​នេះ អាច​កើតមានឡើង​នៅ​ពេល​ដែល​អ្នកទទួល​ទាន​ យក​ចំណី​អាហារ​មាន​មេរោគ និង​សារ​ធាតុគីមី ដែល​ផ្ទុក​នៅក្នុង​ចំណីអាហារ មក​ទទួលទាន​ដោយ​មិន​ដឹង​ខ្លួន​៕

ពលរដ្ឋខេត្តសៀមរាបជាង៧០០នាក់ភាគច្រើនជាកុមារ ពុលនំបុ័ងដាក់សាច់កន្លងមក
ពលរដ្ឋខេត្តសៀមរាបជាង៧០០នាក់ភាគច្រើនជាកុមារ ពុលនំបុ័ងដាក់សាច់កន្លងមក

 

Related Articles

Back to top button
Close
Close