ខ្លោង​ទ្វារ​អង្គរ​សង្រ្កាន្ត​នៅ​ខេត្ត​សៀម​រាប​ត្រូវ​បាន​គេ​លួច​ដុត​បំផ្លាញ​

សារព័ត៌មាន​ Cambodia News/

សៀម​រាប (០៧ មេសា ២០១៥) ៖ ខ្លោងទ្វារអង្គរសង្រ្កាន្ត​មួយ​ដែលមានទីតាំង​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុងសៀមរាប ត្រូវ​​បាន​ដុត​បំផ្លាញ​កាលពីយប់អាធ្រាត្រ​ថ្ងៃ​អង្គារ ទី​០៧ខែ​មេសា ក្រោយ​ពី​មាន​ការរិះគន់ពីប្រជា​ពលរដ្ឋមួយ​ចំនួន​​ថា​មិន​មែន​ជា​រចនាប័ទ្មខ្មែរ។​ [ អានបន្ត ]

គួរ​បញ្ជាក់ថា​ការដុត​ខ្លោង​ទ្វារនេះ​កើត​ឡើង​ ​បន្ទាប់ពី​មាន​ការរិះគន់​​ពី​ប្រជាពលរដ្ឋ និង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ជា​​បន្ដ​បន្ទាប់ថា​ខ្លោងទ្វារ​នោះជា​រចនាប័ទ្ម​វៀតណាម និង​ចិន​ ។​

ក្រោយ​មាន​ការ​ការរិះគន់​​ពី​ប្រជាពលរដ្ឋ និង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឲ្យ​ដឹង​ថា​ក្រុមការងារ​រៀប​ចំ​ព្រឹត្តិការ​ណ៍​អង្គរ​សង្រ្កាន្ត​ នឹង​ព្យាយាម​កែ​លម្អ​ខ្លោង​ទ្វារ​សម្រាប់ព្រឹត្តិការណ៍​អង្គរសង្រ្កាន​ ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​អាក់​អន់ចិត្ត​ពីប្រជា​​​ពល​រដ្ឋ​ក្រុម​ណា​មួយ៕

រូបពី​ Facebook
រូបពី​ Facebook

Related Articles

Back to top button
Close
Close