អ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដថា ខ្លោងទ្វារអង្គរសង្ក្រាន្តជារចនាបទខ្មែរ
នាង/សារព័ត៌មាន Cambodia News/
ហ្វេសប៊ុក (០៦ មេសា ២០១៥) ៖ កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់សង្គមហ្វ៊េសប៊ុកមួយចំនួន បានរិះគន់យ៉ាងខ្លាំងចំពោះការរចនាក្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប។ រិះគន់ដោយសារតែគេគិតថា រចនាបទដែលក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរៀបចំនោះមិនមែនជារចនាបទរបស់ខ្មែរនោះទេ គឺជារចនាបទវៀតណាម ឬចិន។ [ អានបន្ត ]
យ៉ាងណាក៏ដោយមតិរបស់ប្រជាពលរដ្ឋតាមរយៈសង្គមហ្វ៊េសប៊ុកបានលើកឡើងថា គួរតែរៀបចំក្លោងទ្វារនោះសារជាថ្មី ហើយត្រូវរៀបចំទៅតាមរចនាបទបែបខ្មែរ។ ដោយចាប់ផ្ដើមរៀបចំចាប់ពីពេលនេះតទៅគឺមិនទាន់ហួសពេលនោះទេ។
ឆ្លើយតបនឹងការរិះគន់មួយចំនួនកន្លងមកស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាប្រធានគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍បានបញ្ជាក់ថា លោក មានសេចក្តីត្រេកអរចំពោះមតិរិះគន់កែលម្អរជាច្រើនកន្លងមក ដោយលោកបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ក្នុងទ្រង់ទ្រាយជាតិ ដោយយុវជនស្ម័គ្រចិត្ត ប្រាកដណាស់ថានឹងមានការខ្វះចន្លោះដោយអន្លើ។ នេះបើតាមការឲ្យដឹងពីទំព័រហ្វ៊េសប៊ុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕