​អ្នក​ឧកញ៉ា គិត ម៉េង ព្រមាន​​លើ​​អ្នក​​បង្កើត​​គណ​នី​​ Facebook ​ក្លែង​ក្លាយ​

សារព័ត៌មាន​​ Cambodia News​/

អត្ថបទ៖ ហេង នាង​/

ភ្នំ​ពេញ​ (១២ មីនា ២០១៥) ៖ សេដ្ឋី​ផ្នែក​សារ​គមនាគមន៍​ គិត ម៉េង បាន​ព្រមាន​ចំពោះ​អ្នក​បង្កើត​​គណនី Facebook និង Page ក្លែងក្លាយ​ ដែល​បាន​យក​ឈ្មោះ​របស់​ អ្នក​ឧកញ៉ា និង ស្រីតូច ចំណាន មក​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី លោក ហ៊ុយ វណ្ណៈ អគ្គ​នាយក​រង​ស្ថានីយ​ទូរទស្សន៍ CNC ។

ការ​បង្កើត​គណនី Facebook និង Page ក្លែងក្លាយ​ ដោយ​យក​ឈ្មោះ​របស់​ អ្នក​ឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ដែល​ជា​អនាគត​ភរិយា​ពេញ​ច្បាប់ ជាហូរហែ​មួយ​រយៈ​ចុងក្រោយ​នេះ គឺ​កើត​មាន​ឡើង​បន្ទាប់​ពី ​គម្រោង​អាពាហ៍ពិពាហ៍​អ្នក​ឧកញ៉ា​ ត្រូវ​​បាន​ទម្លាយ​ចេញ​ដោយ​សាមីខ្លួន​កូន​ក្រមុំ​ អតីត​តារា​ចម្រៀង និង ​ជាពិធី​ការិនី​ ស្រីតូច ចំណាន កាល​ពី​សប្ដាហ៍​មុន៕

7

Related Articles

Back to top button
Close
Close