លោក ហ៊ុន សែន ស្នើសុំការលើកលែងទោស ឬបន្ធូរបន្ថយទោសដល់ស្ត្រី ដែលមានផ្ទៃពោះ ឬកូនចេញពីពន្ធធនាគារ
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (២៣ កុម្ភៈ ២០១៥) ៖ នៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន៤៤១៥នាក់ នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
នៅក្នុងពិធីចែកសញ្ញាបត្រនេះ លោក ហ៊ុន សែន បានមានប្រសាន៍ឱ្យដឹងថា លោកនឹងស្នើសុំការលើកលែងទោស ឬបន្ធូរបន្ថយទោសដល់ស្ត្រីដែលមានផ្ទៃពោះ ឬកូនចេញពីពន្ធធនាគារ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការដែលស្នើរសុំឲ្យមានការលើកលែងទោសឬបន្ធូរបន្ថយទោសដល់ស្ត្រីដែលមានផ្ទៃពោះ ឬកូនចេញពីពន្ធធនាគារនេះ ព្រោះលោកមិនចង់ឃើញស្ត្រីដែលមានផ្ទៃពោះ សម្រាលកូននៅក្នុងគុកនោះទេ ហើយការស្នើសុំនេះ អាចនឹងធ្វើឡើងមុនថ្ងៃសិទ្ធនារី៕