ក្រសួង​​សេដ្ឋ​​កិច្ច ​និង​ហិរញ្ញ​វត្ថុ ​កែ​ប្រែ​ការ​បើក​ប្រាក់​គ្រប់​ប្រភេទ​ស​ម្រាប់​មន្ត្រី​រាជ​​ការ​

សារព័ត៌មាន​​ Cambodia News​/

អត្ថបទ៖ ហេង នាង​/

ភ្នំ​ពេញ​ (៣១ ធ្នូរ ២០១៤) ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​ក្រសួង​ ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និង​អង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យ​កែ​ប្រែ​ការបើកប្រាក់ឧបត្ថម្ភ ប្រាក់បុព្វលាភ ប្រាក់​បំណាច់​សម្រាប់​មន្ត្រីរាជការ ជាដើម ដោយ​បង្វែរ​ចូល​គណនីធនាគារផ្ទាល់ របស់មន្ត្រីរាជការទាំងនោះ ។

យោងតាមសារាចរណែនាំ​ចុះ​នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹថា «ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ សូមណែនាំ ដល់ក្រសួង ស្ថាប័ន មន្ទីរ​ជំនាញ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តការទូទាត់ចំពោះទឹកប្រាក់គ្រប់ប្រភេទ ដែលត្រូវបើក ឬទូទាត់ជូនមន្ត្រីរាជការ ដែល​មាន​ដូចជា បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់​ម៉ោងបន្ថែម ជាដើម ដោយធ្វើការ បង្វែរ ត្រង់ចូល គណនីប្រាក់បៀរវត្ស របស់​មន្ត្រី​រាជ​ការ​ផ្ទាល់​តែម្តង»។

​តាមសារាចរណែនាំ បាន​ឲ្យ​ដឹង​ថា ការសម្រេចកែប្រែបែបនេះ គឺ​ដើម្បីអនុតាមកម្មវិធីកែទម្រង់ ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ របស់រាជរដ្ឋាភិបាល និងផ្អែកលើបទពិសោធន៍ដ៏ល្អ និង​មាន​ប្រសិទ្ធភាពខ្ពស់ ក្នុងការបើកប្រាក់ជូនមន្ត្រីរាជការ តាមប្រព័ន្ធធនាគារ នៅទូទាំងប្រទេស ក្នុង​រយៈ​កាល​កន្លង​មក ថាមានការងារស្រួលក្នុងការគ្រប់គ្រង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់កំហិតដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និង​អង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តមានសារាច រឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ តទៅ៕

0

 

Related Articles

Back to top button
Close
Close