រថយន្ត Limousine ម៉ាក Chevrolet រង់ចាំលោក អូបាម៉ា​នៅប្រលានយន្តហោះ​ភ្នំពេញ

រថយន្តពិសេសសម្រាប់ប្រធានាធិបតីអាមេរិក។

រថយន្តរបស់ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានមកដល់ប្រលាន យន្តហោះ អន្តរជាតិភ្នំពេញ។ មានការយាមកាមយ៉ាងតឹងពីកងកម្លាំងអង្គរក្សពិសេស ដែលដឹកនាំលោក ឧត្តមសេនីយ៍ ទោ ទូច ណារ៉ុថ ប្រធាន នាយករដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ។

សន្តិសុខត្រូវបានយាមកាមយ៉ាងតឹងរឹង ហើយអនុញ្ញាតឲ្យតែក្រុមអ្នកព័ត៌មាន ដែលបានចុះឈ្មោះ ជាមួយស្ថានទូតអាមេរិក។ ដោយឡែកក្រុមអ្នកថតរូប ត្រូវបានគេរៀបចំនៅកន្លែងមួយ ដែលមាន ចម្ងាយ៥០ម៉ែត្រ មិនតែប៉ុណ្ណោះរាល់ម៉ាស៊ីនថត និងឧបករណ៍ផ្សេងៗទៀត ត្រូវបានត្រួតពិនិត្យ យ៉ាងតឹងរឹងពីក្រុមអង្គរក្សពិសេសរបស់អាមេរិក ហើយកមានសត្វឆ្កែសម្រាប់ហិតក្លិនផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Related Articles

Back to top button
Close
Close