អង្គ​រក្ស​​សារ​ភាព​​ពាក់​ព័ន្ធ​​ក្នុង​​រឿង​​សម្លាប់​​ឧកញ៉ា​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (03 ធ្នូរ ២០១៤) ៖ សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​ជា​អង្គរក្ស​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ចំនួន ៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ទៅ​កាន់​សាលា​ដំបូង​នៅ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ថែម​ក្រោយ​ពី​ជន​សង្ស័យ​បាន​សារភាព។

មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា រហូត​ដល់​ម៉ោង​ជិត ៨ យប់​ម្សិល​មិញ​ប៉ូលិស​បាន​សាក​សួរ​ចប់​ហើយ ហើយ​នឹង​បន្ត​កសាង​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ថែម​ទៀត។

ប៉ូលិស​រូប​នោះ​បាន​ថ្លែង​បន្ត​ថា៖ «តាម​ដែល​មន្ត្រី​ប៉ូលិស​សាក​សួរ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​សង្ស័យ ២ នាក់​ក្នុង​ចំណោម ៣ នាក់​បាន​សារភាព​ហើយ​ថា ពួក​គេ​ពិត​ជា​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ប្រាប់​ថា អ្នក​ណា​នៅ​ពី​ក្រោយ​នោះ​ទេ»។

គួរ​រំឭក​ថា លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ ៥៣​ឆ្នាំ ជា​ថៅកែ​ក្រុម​ហ៊ុន​ស៊ីម៉ង់ត៍​ពេជ្រ និង​ជា​ប្រធាន​ក្រុម​ហ៊ុន Shimmex Group ត្រូវ​ខ្មាន់​កាំភ្លើង​ជា​ឃាតករ​ដៃ​ឆៅ​បាញ់​សម្លាប់​កាល​ពី​ម៉ោង ៧:១៨ នាទី យប់​ថ្ងៃ ទី២២ ខែ​វិច្ឆិកា ពេល​ចុះ​ពី រថយន្ត​ឡិចស៊ីស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅ​ហាង​លក់​ផ្លែ​ឈើ ឡោ តិចសេង ផ្លូវ ២៧៤ សង្កាត់​ទួល​ស្វាយ ព្រៃ​ទី២ ខណ្ឌ​ចំការមន៕

 

33

Related Articles

Back to top button
Close
Close