យុវជន​ ៣​នាក់​ត្រូវ​ រថ​យន្ត​បើក​បុក​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែមេសា ​រថយន្ត​មួយគ្រឿងបាន​បើក​បុក​ពេញ យុវជន​៣​នាក់ខណៈ​ពេលដែល​ពួកគេ​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​​​​រងរបួស​ធ្ងន់​ស្រាល តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ចំណុច​ផ្លូវកែង​លេខ​១០៨ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ​​យុវជន​៣​នាក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​ផ្លូវកែង​លេខ​១០៨ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក៏ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​​​​រងរបួស​ធ្ងន់​ស្រាល

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ជនរងគ្រោះ​មិន​ចាំ​ស្លាក​លេខ​រថយន្ត​បង្កហេតុ ដូច្នេះ​ហើយ​​ពួកគេ​ក៏​សម្រេចចិត្ត​ហៅ​ម៉ូតូ​កង់​បី​ដឹក​ម៉ូតូ​ទៅ​ជួសជុល​ ខ្លួនឯង​៕ ​ហេង នាង​

art5.2

Related Articles

Back to top button
Close
Close