ចុង​ភៅ​​អូស្ត្រា​លី​​សម្លាប់​​និង​​ចំអិន​​សាច់​​មិត្ត​ស្រី​ជាអាហារ​

សារព័ត៌មាន​​ Cambodia News/
អូស្ត្រាលី​ (០៨ តុលា ២០១៤) ៖ ប៉ូលិស​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា​ពួកគេ​បានចាប់ផ្តើម​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​មួយ​ក្រោយពី​ពួកគេ​បាន​រក​​ឃើញ​បំណែក​សាច់​មនុស្ស​នៅ​ក្នុង​ផ្ទះល្វែង​មួយ តែ​បាន​បដិសេធ​មិន​អះអាង​របាយការណ៍​ដែល​ថា​ផ្នែក​នៃ​សាកសព​ត្រូវបាន​ចំអិន​​លើ​ចង្ក្រាន​។​
​អាជ្ញាធរ​បាន​ទៅ​ផ្ទះ​នេះ​នៅ​តំបន់​អ្នក​មាននៃ​ក្រុងប្រ៊ី​ស​ប៊ែន កាលពី​យប់​ថ្ងៃ​សៅរ៍ ក្រោយ​ពី​អ្នកជិតខាង​បាន​រាយការណ៍​អំពី​ក្លិន​អា​​ក្រក់​។​

អធិការ​ផ្នែក​ស៊ើបអង្កេត​លោក​ថម អា​មី​ត បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​”​ក្រោយ​ទៅ​ទីនោះ យើង​មាន​មូលហេតុ​ដើម្បី​ចាប់ផ្តើម​ការ​​ស៊ើបអង្កេត​មួយ​ទាក់ទង​នឹង​ឃាតកម្ម​ឬ​ការធ្វើអត្តឃាត​”​៕
11

 

Related Articles

Back to top button
Close
Close