ក្រុមឧទ្ទាមរដ្ឋឥស្លាម បង្ហាញវីដេអូនៃការ កាត់ក្បាលជនជាតិ អាម៉េរិកទីពីរ
សារព័ត៌មាន Cambodia News/
វ៉ាស៊ីនតោន៖ បើតាមបណ្តាញសារព័ត៌មាន បានផ្សាយឲ្យដឹងថា វីដេអូថ្មីមួយទៀត ត្រូវបានគេបង្ហាញឲ្យ ឃើញនៅថ្ងៃអង្គារ ទី០២ ដោយបង្ហាញអំពីការកាត់ក្បាលរបស់លោក ស្តេវិន សុតឡូវ ដែលជាជនជាតិអាម៉េរិកកំាងទីពីរ ដោយក្រុមឧទ្ទាមរដ្ឋឥស្លាម។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែកញ្ញា ដោយផ្អែកតាមការផ្សាយនោះថា នៅក្នុងវីដេអូតាមប្រព័ន្ធអនឡាញនោះ លោក សុតឡូវ បាននិយាយនៅមុខកាម៉េរ៉ាថា «ខ្ញុំប្រាកដថាអ្នកពិតជាស្គាល់ថា ខ្ញុំជានរណានៅពេលនេះ និងហេតុអ្វីបានជាខ្ញុំលេខមុខនៅទីនេះ»។
នៅពេលនោះដែរ ឧទ្ទាមឥស្លាមក៏បាននិយាយផងដែរថា ខណៈអាម៉េរិកនៅតែបន្តវាយ ប្រហារពីដែនអាកាស មកលើប្រជាជនរបស់ពួកយើង នោះកំាបិតរបស់យើង ក៏នឹងបន្តកាត់ក ប្រជាជនរបស់អ្នកវិញផងដែរ។
ចំណែកនៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃអង្គារនៅអាម៉េរិក ប្រធានផ្នែកព័ត៌មាន របស់សេតវិមាន លោក ចូស អឺននេស បាននិយាយថា លោកមិនទាន់បាន ឃើញវីដេអូនោះនៅឡើយទេ ហើយលោកក៏គ្មាន តួនាទីដើម្បីបញ្ជាក់ថា វីដេអូនោះពិតឬក៏អត់នោះដែរ។
លោកបានកត់សម្គាល់ថា អាម៉េរិកបានឧទ្ទិសគ្រប់ពេលវេលា និងស្វែងរកគ្រប់ប្រភព ដើម្បីជួយសង្គ្រោះលោក សុតឡូវ ហើយរដ្ឋបាលអាម៉េរិក ក៏បានតាមដានបញ្ហានេះ គ្រប់ពេលដោយប្រុងប្រយ័ត្នផងដែរ ចាប់តំាងពីមានការគម្រាម សម្លាប់រូបលោក កាលពីប៉ុន្មានសប្តាហ៍មុន។
សូមបញ្ជាក់ផងដែរថា ការសម្លាប់ដោយកាត់ក្បាលលោក សុតឡូវ នេះ លោកគឺជាជនជាតិអាម៉េរិកទីពីរហើយ បន្ទាប់ពីអ្នកកាសែតអាម៉េរិកម្នាក់ទៀតឈ្មោះ ជែម ហ្វូឡេ ដែលត្រូវឧទ្ទាមនេះ សម្លាប់ដោយកាត់ក្បាលកាលពីប៉ុន្មាន សប្តាហ៍មុនដោយពាក់ព័ន្ធនឹងការ វាយប្រហារដែនអាកាសរបស់អាម៉េរិក ទៅលើទីតំាងឧទ្ទាមរដ្ឋឥស្លាម នៅភាគខាងជើងអ៊ីរ៉ាក់៕