Cell card រងការរិះគន់ថា គ្មានសីលធម៌ដោយបំពានលើសិទ្ធិកុមារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ សីហា ២០១៤)៖ ក្រុមហ៊ុនទូរស័ព្ទ Cell Card ដែលអួតអាងក្តែងៗថា ជាក្រុមហ៊ុនទូរស័ព្ទចល័ត លំដាប់ លេខ ១ នោះ ត្រូវបានសកម្មជនសិទ្ធិកុមាររិះគន់ថា គ្មានសីលធម៌នៅក្នុងការធ្វើអាជីវកម្ម ដោយបានផ្សាយស្បត់ពាណិជ្ជកម្មរបស់ខ្លួន មានភ្ជាប់រូបអាក្រាតចេញប្រដាប់ភេទរបស់កុមារ។
ថ្វីបើកុមារនៅតូចក៏ក្រុមហ៊ុនដែលមានវិជ្ជាជីវៈមិនត្រូវបញ្ចេញប្រដាប់ភេទរបស់គេនៅក្នុងការធ្វើអាជិវកម្មផ្សព្វផ្សាយជាសារធាណៈបែបនេះឡើយ។ បើទោះជាក្រុមហ៊ុនចង់បង្កើតនូវអ្វីដែលថ្មីប្លែកក៏ដោយ ក៏មិនត្រូវយករូបក្មេងអាក្រាតកាយចេញប្រដាប់ភេទបែបនេះទេ។
សកម្មជនសិទ្ធិកុមារបានទទូចថា ក្រុមហ៊ុនត្រូវតែមានសីលធម៌ជាងនេះក្នុងការស្វែងរកលុយរបស់ខ្លួន ហើយថា បើតាមផ្លូវច្បាប់ ក្រុមគ្រួសាររបស់កុមារនោះអាចប្តឹងទៅតុការបានពាក់ព័ន្ធនឹងការគោរពបំពានសិទ្ធិកុមារ៕ អត្ថបទទស្សនៈរបស់សារព័ត៌មានយុវវ័យថ្មី