ក្មួយថ្លៃ អាករសម្លាប់មីង ប្លន់យក គ្រឿងអលង្ការរួចរត់គេចខ្លួនបាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ សីហា ២០១៤) ៖ លពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ស្រ្តីជាអាជីវកលក់ផ្លែឈើនៅផ្សារទួលគោកម្នាក់ ត្រូវបានក្មួយថ្លៃ អាករសម្លាប់នៅក្នុងបន្ទប់ជួលជាន់ទី៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចប្លន់យកគ្រឿង អលង្ការជាអស់ច្រើន ហើយរត់គេចខ្លួនបាត់ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ធីម សុខគីម អាយុ ៣៣ឆ្នាំ ជាអាជីវករលក់ផ្លែឈើនៅផ្សារទួលគោក មានប្តីឈ្មោះតេង ចេង អាយុ៤១ឆ្នាំ មុខរបរធ្វើការនៅប្រទេសថៃ មានកូនចំនួន៣នាក់ ប្រុសម្នាក់ ស្រ្តី២នាក់។
ជនសង្ស័យ ដែលជាក្មួយថ្លៃ ឈ្មោះ វែន អាយុ២៨ឆ្នាំ មុខរបរជាងមាស ស្នាក់នៅចំណុចកើតហេតុ ផ្ទះជាន់ទី៣ យកកាំបិតអាករ និងកាប់ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ រួចដោះយកគ្រឿងអលង្ការ មានដូចជា ក្រវិល ខ្សែក ចិញ្ចាន រត់គេចខ្លួបាត់។
ប្រភពដដែលបានបន្តថា ជនរងគ្រោះក្រោយពីបាយល្ងាចរួច ក៏បានឡើងទៅផ្ទះបង នៅលើជាន់ទី៣ បន្ទាប់មកក៏មានទំនាស់ជាមួយជនសង្ស័យ ហើយជនសង្ស័យបានយកកាំបិតកាប់ ទៅលើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ រួចដោះយកគ្រឿងអលង្ការ អស់ជាច្រើន រត់គេចខ្លួនបាត់។
ក្រោយពីបាត់ម្តាយយូរពេក កូនស្រីដែលមានអាយុ១៤ឆ្នាំម្នាក់ បានឡើងទៅតាមមើលម្តាយ ឃើញទ្វារបិទ ជិតក៏យកដៃរុញទារ ឃើញសពម្តាយកំពុងដេកស្លាប់នៅក្នុងបន្ទប់ជួល ក៏មានការភ្ញាក់ផ្អើលតែម្តង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមចាប់ខ្លួន ជនសង្ស័យដែលជាក្មួយប្រុស យកមកផ្តន្ទាទោសតាមច្បាប់ ៕