ព្រះសង្ឃ​ ជន​ពិការ ​និង​សិស្ស​សាលា​តូចៗ ​ដែល​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ក្រុង​ដោយ​មិន​ត្រវ​បាន​គិត​លុយ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (៣១ កក្កដា ២០១៤) ៖ ថ្លែង​នៅ​ក្នុង ​ពិធីសម្ពោធ ស្ពានអាកាសស្ទឹងមានជ័យ នា​ព្រឹ​ក​ថ្ងៃ​ទី​៣១ ខែកក្កដា នេះ​ លោក​ ហ៊ុន សែន ដាក់​ចេញផែនការ យ៉ាង ម៉ឺងម៉ាត់ ​និ​ង​ស្នើ​អ​ភិ​បា​ល​រា​ជធានីភ្នំពេញ ប៉ា សុជាតិវង្ស មុនចូលនិវត្តន៍ ត្រូវតែធ្វើរឿង សេវាដឹកជញ្ជូននេះ ឲ្យបាន ជោគ​ជ័យ។

លោក​ ហ៊ុន សែន បន្ត​ថា សម្រាប់​ ព្រះសង្ឃ ជនពិការ និ​ង​សិ​ស្ស​សា​​លា​តូ​ច​ៗ​នៅ​តា​ម​គោ​ល​ដៅ​រ​ថយន្ត ក្រុងមិនត្រូវយកលុយនោះទេ ​​ដែល​ការមិនយក លុយនេះ ​នឹ​ង​ជួ​យ​កា​ត់​បន្ថយ​ការ​ធ្វើដំណើរ តាមម៉ូតូរបស់អាណាព្យាបាល ដែលដឹកជញ្ជូនកូនៗទៅសាលា ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមក សាលារាជធានីភ្នំពេញ បា​ន​ស​ហ​កា​រ​ ជាមួយ អង្គការ JICA បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ រថយន្តក្រុងសាធារណៈ ​សា​ក​ល្ប​ង​ចំ​នួ​ន​១០គ្រឿង ប៉ុន្តែរហូតមកដល់ បច្ចុប្បន្ននេះ សេវារថយន្តក្រុងនេះ មាន​ភាព​រអាក់​រអួល ​ដោ​យ​សារតែ JICA បានដកភាគហ៊ុនទៅវិញ ដោយនៅសល់តែ សាលា រាជធានីភ្នំពេញ កំពុង​អនុវត្ត​បន្ត៕

Lay-348

Related Articles

Back to top button
Close
Close